khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីសំណេះសំណាល សូត្រមន្តសង្ក្រានបញ្ចប់ឆ្នាំចាស់ លើករាសីឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស២៥៦៨ និងការរំលឹកគុណដល់និវត្តជនជាមន្ត្រីអប់រំ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ស្ថិតក្នុងសង្កាត់-ក្រុង-ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីសំណេះសំណាល សូត្រមន្តសង្ក្រានបញ្ចប់ឆ្នាំចាស់ លើករាសីឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស២៥៦៨ និងការរំលឹកគុណដល់និវត្តជនជាមន្ត្រីអប់រំ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានសម្ដែងនូវការសប្បាយរីករាយ ដោយបានមកជួបមុខនិវត្តន៍ជនជាមន្ត្រីអប់រំ ធ្លាប់បានធ្វើការកន្លងមកយូរហើយជាមួយគ្នា និងមន្ត្រីកំពុងបម្រើការនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងបានពាំនាំនូវការនឹករលឹកសាកសួរសុខទុក្ខ ព្រមទាំងសព្វសាធុកាពរពីសម្ដេចប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា ជូនចំពោះមន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋទូទាំងខេត្ត។ បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ក្នុងការបំពេញភារកិច្ចប្រកបដោយកិត្តិយសក្រោមការដឹកនាំពីមន្ទីរ និងសំណូមពរឱ្យបន្តយកចិត្តទុកដាក់ដឹកនាំពង្រឹងវិស័យអប់រំខេត្ត ក្នុងស្មារតីបន្តវេនឱ្យទទួលនូវជ័យលាភីថ្មីៗថែមទៀត ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលគឺ មនុស្ស ផ្លូវ ភ្លើង ទឹក បច្ចេកវិទ្យា និងសូមនិវត្តជនទាំងអស់មេត្តាថែរក្សាសុខភាពសំខាន់ក្នុងរដូវក្ដៅនេះ ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាណក័្ខន្ធ មាតា បិតា ញាតិកាទាំង៧សន្ដាន លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិកម្ពុជា នៃយើង សូមលោកទាំងអស់យោនយកកំណើតក្នុងទីបរមសុខកុំបីខានឡើយ។ ឯកឧត្តម បានជូនថវិកាមួយចំនួនដល់និវត្តជនដែលបានអញ្ជើញមក។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ